ឯកឧត្តម ម៉ាន់ ឈឿន លោកជំទាវ មុំ សណ្តាប់ និងឯកឧត្តម សុខ ឥសាន អញ្ជើញចូលរួមពិធីបុណ្យគម្រប់ខួប៧ថ្ងៃ ជូនសពឧបាសិកា ហែន បុផល
នារសៀលថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមីភាគទី១ លោកជំទាវ មុំ សណ្តាប់ សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងឯកឧត្តម សុខ ឥសាន សមាជិកព្រឹទ្ធសភា ព្រមទាំងក្រុមប្រឹក្សាសង្កាត់ក្រាំងធ្នង់ បានអញ្ជើញចូលរួមពិធីបុណ្យគម្រប់ខួប៧ថ្ងៃ ជូនសពឧបាសិកា ហែន បុផល អតីតមន្ត្រីមន្ទីរផែនការរាជធានីភ្នំពេញ ក្នុងជន្មាយុ៧៥ឆ្នាំ នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សូមបួងសួង វិញ្ញាណក្ខន្ធសព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា